អ្នកខិតខំពត់ពេនខ្លួន ហក់លោត ជាប្រចាំ ដើម្បីឲ្យមានរាងស្អាត និងជើងស្រឡូន ក៏ប៉ុន្តែ ទោះបីជាអ្នកខិតខំ ហាត់ យ៉ាងណាក៏ដោយ បែរទៅជាគ្មានអ្វីប្រែប្រួលទាល់តែសោះ ។ អ្នកដឹងទេ មកពីមូលហេតុអ្វី?
ជាមួយនឹងបញ្ហានេះដែរ លោកវេជ្ជបណ្ឌិត Jillian Michaels មកពីមហាវិទ្យាល័យ Quincy នៃរដ្ឋម៉ាសាឈូស្សេត សហរដ្ឋអាមេរិកបានបង្ហាញថា ជាអកុសលអ្នកខ្លះកើតមកមាន កោសិកាធាត់ច្រើន និង អ្នកខ្លះទៀត មានកោសិកា សាច់ដុំតិច ។ ក៏ប៉ុន្តែ នៅក្នុងករណីនេះ អ្នកមិនគួរចុះចាញ់នោះទេ ដោយជាក់ស្តែង វាអាចបណ្តាលមកពីកំហុស សាមញ្ញៗមួយចំនួន ដែលអ្នកមិនដែលយកចិត្តទុកដាក់ ។
ផ្ទុយទៅវិញ វាជារឿងមួយដ៏សំខាន់ ដែលអ្នកគួរតែជៀសវាង នៅពេលអ្នកសម្រេចចិត្ត នៅក្នុងការធ្វើលំហាត់ប្រាណ ដើម្បីសុខភាព និងសម្រស់ ។
1-ហាត់ឲ្យតែបានៗ
គ្រូបង្វឹក Sean De Wispelaere នៃមហាវិទ្យាល័យ Quincy រដ្ឋម៉ាសាឈូស្សេត សហរដ្ឋអាមេរិក បាននិយាយថា មនុស្សមួយចំនួនយល់ថា ការហាត់ប្រាណជារៀងរាល់ថ្ងៃ ក្នុងរយៈតែ ២សប្តាហ៍ អាចធ្វើឲ្យជើងរបស់អ្នកឡើងសាច់ដុំ និងប្រែប្រួលរូបរាង ។ ផ្ទុយទៅវិញ វាមិនអាចចេញលទ្ធផលឆាប់រហ័សដល់ថ្នាក់ហ្នឹងនោះទេ ។ ដោយឡែក ប្រសិន អ្នកធ្វើការហាត់ប្រាណ ៣ដងក្នុងមួយសប្តាហ៍ វានឹងចាប់ផ្តើមប្រែប្រួលនៅសប្តាហ៍ទី ៤ ឬ ទី៦ ។
2-ការទទួលទានអាហារមិនត្រឹមត្រូវ
គ្រូបង្វឹក De Wispelaere ក៏បាននិយាយទៀតថាៈ « ដើម្បីឲ្យរូបរាងកាយរបស់អ្នកមានការប្រែប្រួល ជាដំបូង អ្នកត្រូវ យកចិត្តទុកដាក់ ទៅរបបអាហារទទួលទានរបស់អ្នកឲ្យបានត្រឹមត្រូវ ។ ជាមួយគ្នានេះដែរ សារជាតិប្រូតេអ៊ីន បន្លែ ផ្លែ ឈើ គួរតែទទួលទានឲ្យបានច្រើន ហើយត្រូវកាត់បន្ថយអាហារណា ដែលមានជាតិកាឡូរីខ្ពស់។ ប្រូតេអ៊ីនពិតជាមាន សារសំខាន់ណាស់ ដើម្បីតម្លើងសាច់ដុំ និងបង្កើនថាមពលមេតាប៉ូលិស ។
3-ហាត់ប្រាណមិនគ្រប់គ្រាន់
ប្រសិនបើអ្នកធ្វើការហាត់ប្រាណ តិចជាង៣ដង ក្នុងមួយសប្តាហ៍ នោះវាគ្មានប្រសិទ្ធភាពនោះទេ ។ ប្រសិនបើអ្នកគ្មានពេលគ្រប់គ្រាន់ ដើម្បីហាត់ប្រាណនោះទេ អ្នកគួរតែឧស្សាហ៍ យោលជើង ឬ ធ្វើដូចជាធាក់កង់យ៉ាងហោយណាស់ ឲ្យបានម្តងក្នុងមួយថ្ងៃ ដើម្បីកម្ចាត់កាឡូរីនៅក្នុងរាងកាយ ដែលកាឡូរី ពី ៤២០ ទៅ ៧៨០ ត្រូវបានកម្ចាត់ក្នុងរយៈ ពេលមួយម៉ោង។ មួយវិញទៀត ការឡើងកាំជណ្តើរ និងការដើរ ក៏ជាវីធីហាត់ប្រាណដ៏មាន ប្រសិទ្ធភាពដែរ សម្រាប់ អ្នកដែលគ្មានពេលគ្រប់គ្រាន់ដើម្បីហាត់ប្រាណ ដែលវាអាចធ្វើឲ្យសាច់ដុំរបស់យើង កំរើក នឹងមានចលនាបាន ២៥ ភាគរយដែរ ។
4-ពេលវេលាដើម្បីហាត់ប្រាណ
ការហាត់ប្រាណនៅផ្ទះ ដើម្បីសម្រស់ជើង និងគូថ ដោយគ្មានឧបករណ៍ហាត់ប្រាណ គឺជាវិធី ដ៏ល្អមួយដើម្បីកាត់ បន្ថយខ្លាញ់ភ្លៅ និងជើង។ តាមការពិត អាយុកាន់តែចាស់ អ្នកគួរតែ យកចិត្តទុកដាក់កាន់តែខ្លាំង ទៅលើចលនា នៃ ការហាត់ប្រាណ ។ មួយវិញទៀត សម្រាប់ស្រ្តីវ័យចំណាស់ ស្រទាប់សាច់ដុំមានសភាពស្តើង និងខ្សោយ ដែលជា ហេតុនាំឲ្យមានសភាពជ្រីវជ្រួញ និងយាធ្លាក់ ។ ហេតុដូចនេះ អ្នកគួរតែ បន្ថែមម៉ោងនៅក្នុងការហាត់ប្រាណ ។
5-ភាពព្រងើញកន្តើយ ទៅលើសាច់ដុំនៅកន្លែងដទៃទៀតរបស់ជើង
មនុស្សភាគច្រើន ជាពិសេសអ្នកដើរ អ្នករត់ និងអ្នកជិះកង់ មានការវិវឌ្ឍសាច់ដុំយ៉ាងល្អ។ ក៏ប៉ុន្តែ ប្រសិនបើអ្នកចង់ បានជើងស្រលូន អ្នកគួរតែ ឧស្សាហ៍តម្រង់វា។ ការធ្វើដូចនេះ អាចនាំឲ្យសាច់ដុំជើង របស់អ្នកមានចលនាបានស្មើល្អ ៕
Post a Comment